សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា ថ្ងៃនេះ ៥៥ឆ្នាំមុន កម្ពុជា ចាប់ផ្តើមរអិលចូលភ្លើងសង្គ្រាម តែ៥៥ឆ្នាំក្រោយ កម្ពុជា កំពុងមានសន្តិភាព និងកិច្ចអភិវឌ្ឍន៍
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃ១៨ ខែមីនា ចំខួប ៥៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឆ្លៀតទាញចំណាប់អារម្មណ៍ អ្នកចូលរួមកម្មវិធីឱ្យចាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំឱ្យកម្ពុជាខ្ទេចខ្ទាំអន្តរាយផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា ថ្ងៃនេះកាលពី ៥៥ឆ្នាំមុន កម្ពុជា បានចាប់ផ្តើមដំណើរ ជាមួយរបត់ថ្មី ដែលមានភាពមិនច្បាស់លាស់។ ប៉ុន្តែ ៥៥ឆ្នាំក្រោយ កម្ពុជា កំពុងស្ថិតក្នុងម្លប់នៃសុខសន្តិភាព ហើយកំពុងបន្តប្រឹងប្រែង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ ជាបន្តទៀត ៕
ដោយ ៖ វណ្ណលុក



ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។