មិនគួរឱ្យជឿ! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើបបញ្ចេញរង្វាន់ធំ ១០០លាន ៥០លាន ២០លានរៀល
ភ្នំពេញ៖សុបិនក្លាយជាការពិត! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក ខេត្តស្វាយរៀង ដោយទើបបញ្ចេញរង្វាន់ធំ ១០០លានរៀល ,៥០លាន ,២០លានរៀល ។បងស្រីកសិករកម្សត់ក្លាយជាម្ចាស់សំណាង ២០លានរៀល ក្នុងកម្មវិធី “គាស់គ្រុឌឈ្នះម៉ូតូ”។
បន្ទាប់ពីចែកសំណាងរាប់រយលានរៀល និងម៉ូតូជាច្រើនគ្រឿងដល់អ្នកខេត្តពោធិ៍សាត់ តាកែវ និងខេត្តព្រៃវែង ពេលនេះគ្រុឌបន្តចែកសំណាងដល់អ្នកស្វាយរៀងវិញម្ដង។ អ្នកចូលរួមរាប់ពាន់នាក់បានមកឈរតម្រង់ជួរទទួលបានរង្វាន់តូចធំ យ៉ាងសប្បាយរីករាយកាលពីថ្ងៃទី ១៦ មីនា ២០២៥ កន្លងទៅនេះ។
ស្នាមញញឹម និងទឹកភ្នែកនៃក្តីរំភើបលើផ្ទៃមុខបងស្រីកសិករ ដែលស្រែកហ៊ោរយ៉ាងខ្លាំង ក្រោយគាស់ក្រវិលកំប៉ុងស្រាបៀរគ្រុឌឃើញរង្វាន់ ២០លានរៀលភ្លាមៗ។ ស្ទើរតែមិនជឿនឹងភ្នែកទេ។ គាត់បានហៅអ្នកនៅជិតនោះឱ្យជួយមើល ព្រោះមិនដឹងថាជាការពិត ឬជាសុបិនទេ ?។គាត់បានរៀបរាប់ទាំងញញឹម។
ដោយមានជីវភាពដ៏ខ្វះខាតរកព្រឹកខ្វះល្ងាច ស្រាប់តែគ្រុឌផ្លាស់ប្ដូរជីវិតគាត់មួយរំពេច។ ទឹកប្រាក់ដ៏ច្រើននេះ គាត់នឹងយកទៅសងបំណុល បង់សាលាឱ្យកូន និងទុកមួយចំនួនដើម្បីបើករបររកស៊ីតូចតាច ជួយសម្រួលជីវភាពគ្រួសារឱ្យប្រសើរជាងមុន។
នេះមិនមែនទីមួយទេ! គ្រុឌបានផ្ដល់សំណាងជូនដល់អតិថិជន និងបានផ្លាស់ប្ដូរជីវិតឱ្យកាន់តែល្អប្រសើរឡើងជាងមុនជាច្រើនមកហើយ។
អ្នកមិនទាន់បានឈ្នះ កុំទាន់អស់សង្ឃឹម! គ្រុឌនៅមានរង្វាន់ ១០០លាន ៥០លាននិង២០លានរៀលជាច្រើនរង្វាន់,រថយន្តខ្លាញ់គោ ម៉ូតូរាប់ពាន់គ្រឿង និងស្រាបៀររាប់លានកំប៉ុងទៀត។ គ្រាន់តែរង្វាន់ម៉ូតូ គ្រុឌចែកជូនអតិថិជនរាប់ពាន់គ្រឿងរួចមកហើយ ។បើគិតជាថ្ងៃ គឺច្រើនជាងមួយគ្រឿងក្នុងមួយថ្ងៃៗ។
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បង្ហាញឱ្យឃើញពីការផ្ដល់សំណាងយ៉ាងសន្ធឹកសន្ធាប់ដល់អ្នកគាំទ្រ។ បងប្អូនគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺគាំទ្រផលិតផលខ្មែរ ជួយជំរុញសេដ្ឋកិច្ចជាតិ។ គ្រុឌតែងតែនាំមកនូវភាពរីករាយគ្រប់កម្មវិធីជួបជុំទាំងអស់។ “ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ!”៕
















ដោយ៖ទីផ្សារ
រូបភាព៖ក្រុមហ៊ុន