ពិភពលោកថ្កោលទោសអ៊ីស្រាអែលទម្លាក់គ្រាប់បែកសម្លាប់មនុស្សរាប់រយនាក់នៅហ្គាហ្សា

មូស្គូ ៖ បណ្តាប្រទេសជាច្រើនទូទាំងពិភពលោក រួមមានបារាំង និងរុស្ស៊ី កាលពីថ្ងៃអង្គារ បានថ្កោលទោសការទម្លាក់គ្រាប់បែកជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលជាការសម្លាប់មនុស្សច្រើនបំផុត។

ក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤១៣ នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលចុងក្រោយនេះ។

ភ្លាមៗ ក្រសួងការបរទេសរុស្ស៊ីនិយាយថា ទីក្រុងមូស្គូមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលសាជាថ្មីនៅតំបន់ហ្គាហ្សាស្ទ្រីប។

រុស្ស៊ីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពណាមួយ ដែលនាំទៅដល់ការស្លាប់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម។

យ៉ាងណាមិញ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាស់បានទាត់ចោលម្តងហើយម្តងទៀត មិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្រោយចាប់ខ្លួនក្នុងអំឡុងការវាយប្រហារនៅខែតុលា ឆ្នាំ ២០២៣ របស់ហាម៉ាស់ ដែលបង្កឱ្យមានភ្លើងសង្រ្គាម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner