មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញសួរសុខទុក្ខកងទ័ពឈរជើងនៅកោះរ៉ុងសន្លឹម និងកោះរ៉ុង

ភ្នំពេញ៖ឯកឧត្ដមឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកក្នុងសប្ដាហ៍នេះបានអញ្ជើញ​សាកសួរសុខ​ទុក្ខ​និងនាំ​យកអំណោយសម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ផ្ដល់ជូនកម្លាំងឈរជើងកោះរ៉ុងសន្លឹមលេខ៤ និង កោះរ៉ុងលេខ១ ព្រមទាំងបណ្ដាអង្គភាពជាច្រើនទៀត។សកម្មភាពនេះក៏ជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ដែលនឹងចូលមកដល់ថ្ងៃទី១៤ ខែមេសាខាងមុខ។

នៅបណ្ដាគោលដៅសំខាន់ៗខាងលើ ឯកឧត្ដមឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានស្តាប់ដោយ​យក​ចិត្តទុកដាក់នូវ សេចក្តីរាយ​ការណ៍របស់​ឧត្ដមនាវីត្រី សួង សារ៉ែម មេបញ្ជាការកងការពារកោះរ៉ុងសន្លឹមលេខ៤ និង​ឯកឧត្ដម កែវ វិចិត្រ មេបញ្ជាការ កងការពារកោះរ៉ុងលេខ១។

សូមជម្រាបថា កោះរ៉ុងសន្លឹមជាកោះមួយស្ថិតនៅ ទិសខាងលិច និងមានចំងាយ២០គីឡូម៉ែត្រពីកំពង់ផែរអន្តរជាតិ ក្រុងព្រះសីហនុ ។កោះមានប្រវែងបណ្ដោយ ៩គីឡូម៉ែត្រ ទទឹងតូចប្រវែង១.២៥០ម៉ែត្រ ទទឹងធំប្រវែង៥គីឡូម៉ែត្រ ស្មើនឹងផ្ទៃក្រឡា១៩.៨គីឡូម៉ែត្រការ៉េ ស្មើនិង១៩៨០ហិតតា។នៅជុំវិញកោះ មានឆ្នេរខ្សាច់ធំៗ ចំនួន៧ឆ្នេរ ច្រាំងចោត ចម្រាក់ផ្ទាំងថ្មធំៗជាច្រើនកន្លែង រីឯនៅលើកោះ សំបូរទៅដោយ ដងភ្នំខ្ពស់ទាប ព្រៃឈើក្រាស់ គ្រប់ដណ្ដប់ប្រមាណ ៩០ភាគរយ។

រីឯកោះរ៉ុងលេខ១ ស្ថិតនៅខាងលិចខេត្តព្រះសីហនុ មានចម្ងាយឃ្លាតពីខេត្តព្រះសីហនុ១៦.១៩៨ម៉ាយ (១ម៉ាយ​ស្មើ១៦គីឡូម៉ែត្រ)និងឃ្លាតពីមូលដ្ឋានសមុទ្រចម្ងាយ២៥.៦ម៉ែត្រ។

នាឱកាសនេះ ឯកឧត្ដម ទៀ សុខា បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់គ្រប់បែបយ៉ាងចំពោះជាតិ មាតុភូមិរួមចំណែកការពារបូរណភាពទឹកដី។

ចំណែកអំណោយដែលផ្តល់ជូនដល់កងកម្លាំងនាពេលនេះរួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ មី និងថវិកាមួយចំនួន៕
ដោយ៖ប្រភពកងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner