រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកឆ្លូង ជាមួយនឹងការជំរុញបន្ថែម

ក្រចេះ៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បាន​បន្តចុះ​ពិនិត្យ​សកម្មភាព​បម្រើសេវាសុខាភិបាល និងវឌ្ឍនភាពនៅ​មន្ទីរពេទ្យបង្អែក​ឆ្លូង ខេត្តក្រចេះ ។

ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកឆ្លូង ដែលរួម​ដំណើរដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិក​សុខាភិបាល​ដែល​កំពុងបម្រើការងារនៅទីនោះ ។ជាមួយនឹងការសរសើរ លើកទឹក​ចិត្តដល់​គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់គ្រូពេទ្យ មន្រ្តី បុគ្គលិកនៃមន្ទីរពេទ្យសូមបន្ត​ខិតខំ​ប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវា​សង្គ្រោះបន្ទាន់ និងវះកាត់ ក្នុងការអនុវត្តវិធានការគន្លឹះក្នុង​វិស័យសុខាភិបាល (គ.វ.ស)។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បានផ្តល់អនុសាសន៍ថា ការអភិវឌ្ឍសមត្ថភាពដែលមាន​ស្រាប់ឱ្យ​បានកាន់តែខ្លាំងមាំទាំ គឺជាការដាក់ខ្លួនបម្រើក្នុងវិស័យសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងជាការដើរឱ្យទាន់​សម័យ​ឌីជីថល និងនវានុវត្តន៍៕


ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner