មនុស្សម្នាកាយគំនរថ្មយកសពក្មេងហ្គាហ្សា

បរទេស៖ ប្រជាជននៅតំបន់ហ្គាហ្សា បាននាំគ្នាជីកនិងកាយគំនរបាក់បែក យកសាកសពក្មេងប្រុស ម្នាក់ដែលជាប់ នៅក្រោមគំនរបាក់បែក ក្រោយការវាយប្រហារ របស់អ៊ីស្រាអែល។

អ្នកជីកម្នាក់បានប្រាប់ថា «យើងកំពុងជីកយកសាកសពក្មេងប្រុសម្នាក់ ចេញពីក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុង Gaza ។ លោកបានបន្ថែមថា «យើងបានទាក់ទងមន្ត្រីការពារជនស៊ីវិលដែរ ប៉ុន្តែ ពួកគេមិនមានឧបករណ៍ ដើម្បីយកសាកសពពីគំនរបាក់បែក នោះទេ»។ បុរសម្នាក់ទៀត បាននិយាយថា «យើងកំពុងជីក ដោយដៃទទេ របស់យើង កាយថ្ម ចេញ»។

លោក Fred Oola មន្ត្រីពេទ្យជាន់ខ្ពស់ នៅមន្ទីរពេទ្យក្នុងទីក្រុង Rafah បាននិយាយថា ការវាយប្រហារថ្មីនេះ បានបំផ្លាញភាពស្ងប់ស្ងាត់ ដែលធ្លាប់មាន ពីរខែ កន្លងមកនេះ។ លោកបាននិយាយទៀតថា «ឥឡូវនេះ យើងអាចមានអារម្មណ៍ ភ័យស្លន់ស្លោ នៅលើអាកាស… ហើយយើងអាចឃើញការឈឺចាប់ និងការបំផ្លិចបំផ្លាញ នៅចំពោះមុខ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner