ទីបំផុត! Trump ស៊ីញ៉េរំលាយក្រសួងអប់រំអាមេរិក
បរទេស ៖ តាមការគ្រោងទុក ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាមួយ រំលាយក្រសួងអប់រំ បញ្ចប់គោលដៅរាប់ទសវត្សរ៍នៃសិទ្ធិរបស់អាមេរិក ដែលឱ្យរដ្ឋនីមួយៗដំណើរការសាលារៀនដោយឥតគិតថ្លៃ ផ្តល់ជូនពីរដ្ឋាភិបាលសហព័ន្ធ។
ហ៊ុព័ទ្ធដោយសិស្សសាលា កំពុងអង្គុយនៅតុ ដែលរៀបចំឡើង នៅក្នុងបន្ទប់ នៃសេតវិមាន លោក Trump បានញញឹម ខណៈពេលកំពុងកាន់ក្រដាសបទបញ្ជា បន្ទាប់ពីចុះហត្ថលេខា រួចរាល់ នៅក្នុងពិធី នាពេលនោះ។
លោក Trump បាននិយាយថា បទបញ្ជានេះនឹង «ចាប់ផ្តើមលុបបំបាត់នាយកដ្ឋានអប់រំ សហព័ន្ធ ម្តងហើយម្តងទៀត»។ លោក Trump បាននិយាយថា «យើងនឹងបិទវា ហើយបិទវាឱ្យលឿន តាមដែលអាចធ្វើទៅបាន…យើងនឹងប្រគល់ការអប់រំត្រឡប់ទៅរដ្ឋនីមួយៗ គ្រប់គ្រងជាកម្មសិទ្ធិ វិញ»។
យ៉ាងណាមិញ ក្រសួងអប់រំរដ្ឋាភិបាលសហព័ន្ធ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ មិនអាចបិទ ដោយគ្មានការយល់ព្រម ពីសភានោះទេ ប៉ុន្តែ បទបញ្ជារបស់លោក Trump ទំនងជាមានអំណាច តាមរយៈការបង្អត់ថវិកា និង ព្យួរការងារបុគ្គលិក។
អ្នកប្រជាធិបតេយ្យ និងអ្នកអប់រំ បានរិះគន់ទង្វើនេះ។ ព្រឹទ្ធសមាជិកជាន់ខ្ពស់ លោក Chuck Schumer បានហៅ ការបិទក្រសួងអប់រំថា ជា “ការដណ្តើមអំណាចផ្តាច់ការ” និងជា “ជំហានបំផ្លិចបំផ្លាញដ៏ធំបំផុត ដែលលោក Donald Trump មិនធ្លាប់ធ្វើ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
