ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៥០គ្រួសារ ក្នុង​ខេត្ត​ក្រ​ចេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(ក្រចេះ) ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះ​ចែកអំណោយនិងសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជា​ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ២៥០គ្រួសារ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ។

ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹកលឹក និងសម្ដែងនូវ​ការ​សោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ បង្កឡើងមហន្តរាយបង្កដោយធម្មជាតិ។ ការចែកអំណោយនេះ​ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោ​បាយ​ណាមួយឡើយ ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា « អំណោយទាំងអស់ដែលកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះ បានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជន​ពីគ្រប់​មជ្ឈ​ដ្ឋានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ​ក្រ​ហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ កាកបាទក្រហមកម្ពុជាតែងតែ​បាន​យកចិត្តទុកដាក់និងបានឆ្លើយតបគ្រោះមហន្ត​រាយនានា​មាន​ដូចជា៖ គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិសភ័យ និង​សាងសង់ផ្ទះឱ្យចាស់ជរាគ្មានទីពឹងជាដើម។»

ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យជាប្រចាំ ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសទប់​ស្កាត់​ជំងឺ​​​មិនឆ្លងនានាដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹក​នោម​ផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្ក​ឡើង​ដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែម​ពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿង​ស្រវឹង ការជក់បារី។ល។ ជាមួយគ្នានេះឯកឧត្តមបានណែ​នាំ​ដល់​បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និង​សូមនិយាយថាទេចំពោះគ្រឿងញៀន ដើម្បីឱ្យភូមិឃុំ​មាន​សុវត្ថិ​ភាពល្អ ។

សូមបញ្ជាក់ថា ប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញ​ចុះសាក​សួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៍​របស់​កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ចាស់ជរាគ្មានទីពឹងទៅដល់ខ្នងផ្ទះ សរុបចំនួន១១គ្រួសារ រស់​នៅភូមិចំនួន៥ ក្នុង២ឃុំ នៃស្រុកចិត្របុរី ខេត្តក្រចេះផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner