ក្រុមហ៊ុន AMS និងស្ថាប័នព័ត៌មាន (CNM) រួមគ្នា​បង្កើត​ទំនាក់​ទំនង​ដៃគូផ្សព្វផ្សាយព័ត៌មាន ដើម្បីរួមចំណែកជួយដល់វិស័យ​ទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន

(ភ្នំពេញ)៖ ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS) និងស្ថាប័នព័ត៌មាន Cambodia Nation Media (CNM) ដែលជាស្ថាប័នព័ត៌ឈានមុខគេនៅ​ក្នុងស្រុក បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ក្នុងបំណងបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត ជាចំណែកជួយដល់វិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥ នៅការិយាល័យក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខានោះ រួមមាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរាព័ត៌មាន និង លោក ខេវិន ស៊ូ Kevin Xu អគ្គនាយក Cambodia Nation Media (CNM) ។

យោងតាមខ្លឹមសារនៃអនុស្សារណៈ គោលបំណងសំខាន់ នៃ​ការ​ចុះ​ហត្ថលេខានេះ គឺស្ថាប័នព័ត៌មានទាំងពីរ នឹងសហការគ្នា​បង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត សម្រាប់​ការងារយកព័ត៌មាន ផលិតផ្សព្វផ្សាយ, ផលិតចាក់ផ្សាយ នាំ​ចូល ផ្លាស់ប្ដូរខ្លឹមសារព័ត៌មាន និងស្វែងរកដៃគូពាណិជ្ជកម្ម ។ ចំពោះការងារដំបូង បន្ទាប់ពីការចុះហត្ថលេខារួមគ្នានោះរួច គឺ ភាគី​ទាំងពីរនឹងបង្កើតក្រុមការងារអន្តរក្រុមហ៊ុន ដើម្បីពិភាក្សា និងអនុវត្តគម្រោងផលិតកម្មវិធីជាភាសាអង់គ្លេសឈ្មោះថា “Fortune” ។

សូមជំរាបជូនថា ក្រុមហ៊ុន អប្សរា មេឌា សឺវីស(AMS) គឺជា​ស្ថាប័នផ្សព្វផ្សាយព័ត៌មានឈានមុនជាទីទុកចិត្តមួយនៅកម្ពុជា និងមានបណ្ដាញផ្សព្វផ្សាយសម្បូរបែប ក្នុងនោះ រូមមាន​ស្ថានីយ​ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១, ស្ថានីយវិទ្យុ ៩៧MHz និងស្ថានីយវិទ្យុ ៩៩MHz, គេហទំព័រ ,ទំព័រហ្វេសប៊ុក និង​បណ្ដាញសង្គមដ៏មានប្រជាប្រិយភាពដទៃជាច្រើនទៀត ដែល​បម្រើការដោយអ្នកជំនាញផ្នែកព័ត៌មាន និងមាន​បទពិសោធន៍​ច្រើនឆ្នាំ ។

ដោយឡែក CNM ក៏ជាស្ថាប័នផ្សព្វផ្សាយប្រព័ន្ធ Online ផងដែរ ដែលផ្សាយនូវព័ត៌មានពិតគួរឲ្យទុកចិត្តមួយ​នៅ​ក្នុង​ស្រុក ដែលផ្សព្វផ្សាយអំពីសក្ដានុពលអភិវឌ្ឍន៍សង្គម និង​សេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនចិន មក​បណ្ដាក់​ទុនវិនិយោគនៅកម្ពុជា អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ចិន ឆ្ពោះ​ទៅរកវិបុលភាពរួម ដោយធ្វើការផ្សព្វផ្សាយជាពីរភាសា គឺ​ភាសាខ្មែរ និងភាសាចិន ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រុមអ្នកថតរូប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner