បទល្មើសនេសាទ៖បង្រ្កាបរាល់ថ្ងៃ ជួបរាល់ថ្ងៃ

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង៖កម្លាំងចម្រុះខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៥ បានបង្រ្កាបឧបករណ៍នេសាទល្មើសច្បាប់មួយចំនួន​ធំ​នៅ៣១ទីតាំងនិងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ជាមួយប្រជានេសាទ៧នាក់ក្នុងភូមិសាស្រ្តខេត្ត។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់​ឆ្នាំង​បានដឹកនាំកម្លាំងសហការជាមួយ កម្លាំង​យោធភូមិ​ភាគ​ទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ មាន​កម្លាំងសរុប ៩៧ នាក់ ,កាណូត២០គ្រឿង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ,ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
 
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឱ្យដឹងថា ក្នុងសកម្មភាពល្បាត និងបង្រ្កាប​ កម្លាំងសមត្ថកិច្ច​បានរកឃើញ និងបំផ្លាញ​ចោល បទ​ល្មើសនេសាទខុសច្បាប់ចំនួន៣១ទីតាំង ។ក្នុងនេះ កម្ទេចកំប្លោក​លើសម្រាស់ចំនួន៥៨ ៨០០ម៉ែត្រការ៉េ,របាំង​សាច់​អួនចំនួន ១ ៧០០ម៉ែត្រ,អួនហ៊ុមសម្រាស់ ១៥០ ម៉ែត្រ,បំផ្លាញសាច់ឡុក ចំនួន១៩ឡុកប្រវែង​៩២០ម៉ែត្រ,ខ្សែចង​សម្រាស់​​ប្រវែង៣៣០​ម៉ែត្រ,បង្គោលសម្រាស់១០០ ដើមនិងលែងកូនត្រីចម្រុះចូលដែន​នេសាទចំនួន៤០ គីឡូក្រាម,​អប់រំប្រជាពលរដ្ឋ ១២នាក់,ធ្វើកិច្ច​សន្យាបញ្ឈប់សកម្មភាព៧ នាក់ ,ដកហូតទូកបាឡាស្មាច់៣ គ្រឿង,ដកហូតម៉ាស៊ីន​ទូក៣ គ្រឿង.ដកហូតសំណាញ់១ វង់,ដកហូតសាច់អួន ១៥០ ម៉ែត្រ​និងដកហូតឧបករណ៍​អូសជនមួយចំនួន៕
ដោយ៖សុខ គឹមសៀន

ads banner