អនុប្រធានាធិបតីរបស់លោកត្រាំលក់ផ្ទះ បាន ១.៨លានដុល្លារ

បរទេស៖ លោក JD Vance អនុប្រធានាធិបតីអាមេរិក ដែលត្រូវបានតែងតាំងដោយ លោក Donald Trump ផ្ទាល់ ទើបបានលក់ផ្ទះមួយកន្លែង នៅជាយក្រុង Washington, DC យ៉ាងប្រញាប់ប្រញាល់ ក្នុងតម្លៃ ១.៨លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ របស់ទីភ្នាក់ងារអចលនទ្រព្យ Redfin ចុះផ្សាយ ដោយសារទីភ្នាក់ងារព័ត៌មាន Yahoo នៅថ្ងៃសុក្រនេះ។

ផ្ទះបែបកសិដ្ឋានមួយនេះ ត្រូវបានលក់ចំណេញ ជិត២៣ម៉ឺនដុល្លារ ខណៈដែលលោកអនុប្រធានាធិបតី និងភរិយា ឈ្មោះ Usha បានទិញរួមគ្នា ក្នុងតម្លៃ ១.៦៤ លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣។

ទីភ្នាក់ងារអចលនទ្រព្យ Redfin មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញមូលហេតុនៃការលក់នេះ​ ប៉ុន្តែ បច្ចុប្បន្ន លោក JD Vance ចំណាយពេលភាគច្រើន នៅក្នុងផ្ទះផ្លូវការរបស់អនុប្រធានាធិបតី ដែលស្ថិតនៅលើមូលដ្ឋានយោធានៃក្រសួងការពារជាតិ។

ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាអចលនទ្រព្យ បង្ហាញថា លោក Vance ក្នុងវ័យ៤០ឆ្នាំ នៅមានផ្ទះ១ទៀត នៅ Washington, DC ប៉ុន្តែ យោងតាមក្រុមហ៊ុនអចលនទ្រព្យ Redfin បានឲ្យដឹងថា ផ្ទះមួយនេះ ត្រូវបានចុះបញ្ជី សម្រាប់ការដាក់ជួល៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner