លោក Elon Musk ត្រូវទៅ​សើរើលុយ៨០០ពាន់លានដុល្លារក្នុងមន្ទីរបញ្ចកោណ

បទេស៖ លោកមហាសេដ្ឋី Elon Musk បានដៃចូលខ្លួនទៅសើរើ ខ្ទង់ចំណាយជាប្រចាំឆ្នាំ ចំនួន៨០០ពាន់លានដុល្លារអាមេរិក របស់មន្ទីរបញ្ចកោណ នៅថ្ងៃសៅរ៍ ស្អែកនេះ។

បើតាមទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក រូបនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិក អញ្ជើញឲ្យទៅពិនិត្យឡើងវិញ នូវការចំណាយរបស់ក្រសួងការពារជាតិ ស្របពេលដែលមន្ទីរបញ្ចកោណកំពុងពិចារណា ដកតំណែងមេបញ្ជាការកំពូលៗរបស់យោធាអាមេរិក ផ្អែកតាមយុទ្ធនាការ កាត់បន្ថយចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ នេះបើយោងតាមឯកសារសង្ខេប ដែលទទួលបានដោយ CNN។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ធ្លាប់បាននិយាយថា មន្ទីរបញ្ចកោណនឹងពឹងផ្អែកលើនាយកដ្ឋាន DOGE របស់លោក Musk ដើម្បីជួយស្វែងរកឲ្យឃើញ នូវការក្លែងបន្លំ, ខ្ជះខ្ជាយ និងការរំលោភបំពានថវិកា ក្នុងក្រសួងការពារជាតិអាមេរិក នាពេលកន្លងមក។ ថវិកាប្រចាំឆ្នាំ របស់យោធាអាមេរិក បច្ចុប្បន្ន មានជាង៨០០ពាន់លានដុល្លារ នេះបើតាម CNN ដដែល។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ក្រសួងការពារជាតិប្រកាសថា រីករាយស្វាគមន៍ លោក Elon Musk មកកាន់មន្ទីរបញ្ចកោណ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner