កាសែត FT ៖ អឺរ៉ុបចង់ដកអាមេរិកចេញពីអង្គការណាតូនៅឆ្នាំ ២០៣៥

ព្រុចសែល ៖ សមាជិកណាតូរបស់ប្លុកអឺរ៉ុប មានផែនការជំនួសអាមេរិក ជាអ្នកធានាលើវិស័យការពារជាតិដ៏សំខាន់របស់ពួកគេនក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។

មន្ត្រីមិនបញ្ចេញឈ្មោះបួននាក់បានប្រាប់កាសែត Financial Times ថា អង់គ្លេស បារាំង អាល្លឺម៉ង់ និង ប្រទេស Nordic កំពុងពិភាក្សា អំពីសំណើដ៏មានសក្តានុពលមួយ ដែលនឹងផ្លាស់ប្តូរបន្ទុកហិរញ្ញវត្ថុរបស់ប្លុកនេះត្រឡប់ទៅអឺរ៉ុបវិញ។

បើតាមរបាយការណ៍ អ្នកគាំទ្រផែនការនេះមានគោលបំណងបង្ហាញវាដល់សហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូនៅទីក្រុងឡាអេ ក្នុងខែមិថុនាខាងមុខ។

សមាជិកអង្គការណាតូអឺរ៉ុបបារម្ភថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងដើរចេញពីប្លុកយោធាមួយនេះនាពេលអនាគត។

សេចក្តីរាយការណ៍នេះកើតឡើងចំពេលដែលលោក ត្រាំ បានទាមទារឱ្យសមាជិកណាតូបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ច្រើនជាងទ្វេដងនៃគោលដៅ ២% របស់សម្ព័ន្ធយោធានេះ។

បន្ថែមលើនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បាននិយាយដែរថា ប្រទេសរបា់លោកនឹងលែងអត់ធ្មត់ ចំពោះទំនាក់ទំនងអតុល្យភាពជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាទិភាពដល់ការផ្តល់អំណាចដល់អឺរ៉ុបវិញ ក្នុងការទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner