អាល្លឺម៉ង់នឹងបញ្ចេញជំនួយយោធាថ្មីជាង ៣ ពាន់លានដុល្លារឲ្យអ៊ុយក្រែន
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិកាជាង ៣.២៥ ពាន់លានដុល្លារ សម្រាប់ជាជំនួយយោធាថ្មីឲ្យអ៊ុយក្រែន។
កញ្ចប់ថវិកានេះ នឹងត្រូវចំណាយលើការផ្គត់ផ្គង់សម្ភារៈការពារ ជាតិសម្រាប់ ប្រទេសអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការលុកលុយនៃកងកម្លាំងរុស្ស៊ីរបស់លោកប្រធានាធិបតី ពូទីន ក្នុងនោះរួមមានគ្រាប់បែក យន្តហោះ គ្មានមនុស្សបើករថពាសដែក ននននិងប្រព័ន្ធមីស៊ីលការពារដែនអាកាស។
កញ្ចប់ជំនួយថ្មីនេះទៀតសោត គឺបន្ថែមពីលើជំនួយយោធាជាង ៤.៣ ពាន់លានដុល្លារ ជាជំនួយយោធាជួយដល់អ៊ុយក្រែន ដែលបានគ្រោងទុករួចហើយ នៅក្នុងកញ្ចប់ថវិការបស់ប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំ ២០២៥។ ចំណែកថវិកាជាង ៩ ពាន់លានដុល្លារបន្ថែមទៀតត្រូវបានគ្រោងទុកសម្រាប់ជួយអ៊ុយក្រែននៅឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩។
គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាប្រទេសផ្គត់ផ្គង់ជំនួយយោធាដ៏ធំទីពីររបស់អ៊ុយក្រែន ដែលគិតមកទល់ពេលនេះ មានចំនួនសរុបប្រហែល ៣០ ពាន់លានដុល្លារ ចាប់តាំងពីមេដឹកនាំរុស្ស៊ី លោក ពូទីន បញ្ជាឲ្យចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែនក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា