បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ត្រូវបានបើកជាផ្លូវការ
ផ្សាយបន្ដផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
តាកែវ៖ បុណ្យទន្លេលើកទី៩ឆ្នាំ២០២៥ បានប្រារព្ធនៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃ នៃទន្លេ៖ ផ្សារភ្ជាប់ វប្បធម៌ និងទេស ចរណ៍ធម្មជាតិ”។ពិធីប្រចាំឆ្នាំនេះបានប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ។ការរៀបចំបុណ្យទន្លេ គឺដើម្បីលើកកម្ពស់តម្លៃ នៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយ តំបន់ សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។