ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានចេញជារូបរាងហើយ!
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(សៀមរាប)៖ ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។
កុំភ្លេចចូលរួមថតរូបអនុស្សាវរីយ៍នៅឯខ្លោងទ្វារអង្គរសង្ក្រាន្តផងណា!



ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។