កាណាដាប្រញាប់បោះឆ្នោត បង្កើតក្បាលម៉ាស៊ីនដឹកនាំថ្មី ទប់ទល់នឹងលោក Trump ​

បរទេស៖ លោក Mark Carney នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសកាណាដា បានប្រកាសពីគម្រោងរៀបចំបោះឆ្នោតមុនកំណត់ ដើម្បីស្វែងរកអាណត្តិដ៏រឹងមាំ មួយ យកមកទប់ទល់នឹងគម្រោងការវាតទី របស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ នៅថ្ងៃចន្ទនេះថា បន្ទាប់ពីបានស្បថចូលកាន់តំណែង បានប្រមាណ១០ថ្ងៃ លោក Mark Carney បានអំពាវនាវឲ្យមានការបោះឆ្នោត នៅថ្ងៃទី ២៨ ខែមេសា បើទោះបីជាដឹងថា តាមច្បាប់ ប្រទេសកាណាដា ត្រូវរៀបចំការបោះឆ្នោត នៅអំឡុងខែតុលា ក៏ដោយ។

លោក Carney បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា ប្រមុខរដ្ឋ កាណាដា បានយល់ព្រមលើសំណើ សុំការបោះឆ្នោតប្រញាប់នេះហើយ។ លោកបានអះអាងថា ប្រធានាធិបតី Trump មិនដែរចាត់ទុក កាណាដា ជាប្រទេសពិតប្រាកដទេ ព្រោះលោក Trump ចង់អោយអាមេរិក ក្លាយជាម្ចាស់ ប្រទេសនេះ។ លោកបញ្ជាក់ថា «យើងនឹងមិនអនុញ្ញាតឱ្យមានរឿងនោះ កើតឡើង ជាដាច់ខាត»។

ការអត្ថាធិប្បាយ របស់លោក Carney បានបង្ហាញពីទំនាក់ទំនងនៃសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មដ៏រឹងមាំទាំងពីរ ប្រែមកធ្លាក់ចុះ កាន់តែខ្លាំង ពោលគឺ ចាប់តាំងពីលោក Trump បានដាក់ពន្ធលើប្រទេសកាណាដា ហើយបានគំរាមដាក់បញ្ចូល ប្រទេសកាណាដា ទៅជារដ្ឋទី៥១ របស់អាមេរិក។

សេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើការកត់សម្គាល់ របស់លោក Carney នោះទេ។ គួរបញ្ជាក់ថា លោក Carney បានឡើង ធ្វើជានាយករដ្ឋមន្ត្រី ជំនួសលោក Justin Trudeau ភ្លាមៗ ក្រោយពេលលោក Donald Trump គំរាមវាតទីយក ប្រទេសកាណាដា៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner