ដាណាម៉ាកចាត់ទុកផែនការទៅលេងកោះ Greenland របស់អាមេរិក ជាការដាក់សម្ពាធ

កូប៉ិនហាក ៖ មេដឹកនាំដាណឺម៉ាកបានចេញមុខរិះគន់ចំៗ និងចាត់ទុកដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិកមកកាន់កោះ Greenland ឆាប់ៗនេះ ជាការដាក់សម្ពាធដែលមិនអាចទទួលយកបាន។

សេតវិមានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងដឹកដៃភរិយារបស់គាត់ រួមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកដទៃទៀត ទៅទស្សនកិច្ចកោះ Greenland ជាលក្ខណៈឯកជន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីចូលរួមការប្រណាំងឆ្កែថ្នាក់ជាតិរបស់ Greenland នៅ ទីក្រុងSisimiut។ ព្រឹត្តិការណ៍នេះឧបត្ថម្ភធំដោយស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងNuuk របស់កោះ Greenland។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃអង្គារ បានរិះគន់ដល់គណៈប្រតិភូអាមេរិក ដែលគ្រោងហោះទៅកាន់កោះ Greenland ជាទឹកដីដែលប្រធានាធិបតី Trump ចង់បានខ្លាំងថា ជាការដាក់សម្ពាធដែលមិនអាចទទួលយកបាន ទាំងទៅលើ Greenland និង ប្រទេសរបស់លោកស្រី។

រីឯនាយករដ្ឋមន្ត្រីកោះ Greenland លោក Mute B. Egede បានប្រាប់អ្នកយកព័ត៌មានថ្មីៗនេះថា ដំណើរទស្សនកិច្ចនេះ បានបង្កប់ន័យឈ្លានពានធ្ងន់ធ្ងរ។ ដំណដំណើរទស្សនកិច្ចនេះទៀតសោត ធ្វើធ្វើឡើងចំពេល មាន ភាព តានតឹង ផ្នែក នយោបាយ នៅកោះ Greenland ជជាទីដជាទីដែលគណបក្សនយោបាយនៅតែបន្តចរចាគ្នា ដើម្បី បង្កើត រដ្ឋាភិបាល ចម្រុះ ថ្មី មួយ បន្ទាប់ ពី ការ បោះឆ្នោត សកល នៅ ថ្ងៃ ទី១១ ខខែមីនាឆ្នាំនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner