ប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ថ្មី

(កំពង់ធំ​)៖ នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បាន​អញ្ជើញប្រកាសតែងតាំង លោក ឃន ចាន់ថៃ ឲ្យបំពេញ​តំណែង ប្រធានគណៈកម្មាធិការគណបក្ស​ស្រុកបា​រាយ​ណ៍ ជំនួស លោក អួង សារឿង។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ក្រោមការដឹកនាំ​ដ៏ឆ្លាត​វៃរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណ​បក្ស​ប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងរឹងមាំ។

លោកបានបញ្ជាក់ថា ប្រធានគណៈកម្មាធិការគណបក្ស​ស្រុកបារាយណ៍ថ្មី ត្រូវមានសមត្ថភាពដឹកនាំ និងគ្រប់គ្រង​ការងារ មានប្រសិទ្ធភាព ហើយជំរុញការចងក្រងក្រុម​យុវជន​សមាជិកគណបក្សឲ្យកាន់តែមានការ​ចូលរួម​សកម្ម។

លោក ឃន ចាន់ថៃ បានប្តេជ្ញាបំពេញភារកិច្ចតាមគោល​នយោបាយ និងបទប្បញ្ញត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតលើចំណុចសំខាន់ៗ៖ អនុវត្តឲ្យបាន​ត្រឹម​ត្រូវ​តាមកម្មវិធីនយោបាយ និងគោលការណ៍ដឹកនាំរបស់​គណបក្ស។ បម្រើប្រជាពលរដ្ឋដោយមាន​ឧត្តមគតិស្នេ​ហាជាតិ និងស្មោះត្រង់ចំពោះមាតុភូមិ។ សហការណ៍យ៉ាង​ជិតស្និទ្ធជាមួយគណបក្សមូលដ្ឋានគ្រប់ថ្នាក់។ រក្សា​សាម​គ្គី​ភាព និងឯកភាពក្នុងជួរថ្នាក់ដឹកនាំ និងសមាជិកគណបក្ស​នៅ​រាល់កម្រិត។

ឯកឧត្តម នួន ផារ័ត្ន បានផ្តល់ដំបូន្មាន និងអំពាវនាវ​ឲ្យ​ក្រុម​ដឹកនាំគណបក្សនៅស្រុកបារាយណ៍ បន្តបំពេញ​ភារកិច្ចដោយស្មោះត្រង់ និងមានការប្រកបដោយ​ទំនួលខុសត្រូវ ៕

ដោយ ៖ ​ប៊ុន​រដ្ឋា

ads banner