គ.ជ.ប នឹង ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាជាង៤ពាន់នាក់ សម្រាប់បម្រើការងាររយៈពេលខ្លី

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២៥ខាង​មុខនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)នឹងធ្វើការប្រឡងជ្រើសរើសយកមន្រ្តីជាប់កិច្ចសន្យាចំនួនជាង៤ពាន់នាក់សម្រាប់បម្រើការងាររយៈពេលខ្លី។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពីធីអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្ដីពី “សារៈសំខាន់នៃ​ការបោះឆ្នោតនៅកម្ពុជា” ដល់មន្រ្តីបោះឆ្នោត តំណាង​សមា​គម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅ​តាម​គ្រឹះស្ថានសិក្សានានាក្នុងរាជធានីភ្នំពេញ នាវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ឬហៅសាលាតិចណូកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៥ថាកាលពីពាក់កណ្តាលខែមីនា​កន្លងមកនេះគ.ជ.បបានធ្វើការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីដែលអាចចាប់ផ្តើមធ្វើការរយៈពេលពី២ទៅ៣ខែរួចមកហើយ។ការជ្រើសរើសនេះដែរក៏ជំហ៊ាន​ទី១ដែរ សម្រាប់រៀបចំរចនាសម្ព័ន្ធ និង ពង្រឹងសមត្ថភាព​ដែលជាគ្រូសម្រាប់តាមស្រុក ។

ដោយឡែកសម្រាប់នៅថ្ងៃទី១២ ខែមេសាខាង​មុខនេះ​គ.ជ.បនឹងរៀបចំប្រឡងមួយទៀតដោយជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាបម្រើការងាររយៈពេល១ខែ ចំនួនជាង ៤ពាន់នាក់​។នេះក៏ជាការជ្រើសរើសសមាសភាពក្រុម​បោះឆ្នោតដែលនឹងត្រូវធ្វើការផ្ទាល់នៅតាមសាលាឃុំសង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោត ហើយក៏ជាអ្នកជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែរ។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា” គ.ជ.ប មានជំហ៊ានក្នុងការ​ជ្រើសរើសក្នុងការរៀបចំមន្រ្តីប្រកបដោយសមត្ថភាពក្នុងការបម្រើបំពេញការងារ និងពិនិត្យចុះឈ្មោះបោះឆ្នោត​ប្រចាំឆ្នាំរបស់ខ្លួន។

គួរបញ្ជាក់ថាបើតាម ឯកឧត្តម ប្រាជ្ញ ចន្ទប្រធានគ.ជ.ប បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់​បាន​ចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែល មាន​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតហើយតែបានផ្លាស់លំនៅឋាន ឃុំ សង្កាត់ថ្មី និងយុវជន យុវនារី ពិសេស សិស្ស និស្សិត ដែលឈានដល់អាយុ ១៨ឆ្នាំ ត្រូវទៅជួបក្រុមចុះឈ្មោះ​បោះ​ឆ្នោត​នៅតាមឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំ​ពេញ លក្ខខណ្ឌចុះឈ្មោះបោះឆ្នោតថ្មី។

ដោយឡែកសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ២០២៥ នេះ មានរយៈពេល តែ ២៦ថ្ងៃ ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner