ពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ
(ខេត្តតាកែវ)៖ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

សូមបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងស្នងការដ្ឋាននគរបាលខេត្ដតាកែវក្នុងឆ្នាំ២០២៥ រួមមាន ៖ អគារស្នាក់នៅរបស់កម្លាំងអន្តរាគមន៍ពិសេស អគារផ្ទះបាយ អគារស្នាក់នៅកម្លាំងពន្លត់អគ្គិភ័យ រោងចំណតរថយន្តអគ្គិភ័យ រោងសម្រាប់ដាក់រថយន្តសារ៉ែន បន្ទប់ទឹកអនាម័យ ផ្លូវកៅស៊ូ និងអាគារស្នាក់នៅរបស់កងកម្លាំងនគរបាលប្រចាំនៅស្នងការផងដែរ ។ នេះជាសមិទ្ធផលថ្មីសម្រាប់ស្នងការដ្ឋាននគរបាលខេត្ដតាកែវ ក្រោមការដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ ៕
ដោយ ៖ សាំង សារ៉ាវី




