យោធាមីយ៉ាន់ម៉ាអង្វរសុំជំនួយពីអន្តរជាតិ និង ដាក់តំបន់រងគ្រោះចំនួន ៦ ក្នុងគ្រាអាសន្ន ក្រោយគ្រោះរញ្ជួយដី

ណៃពិដោ ៖ របបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ ដើម្បីអង្វរកសុំជំនួយមនុស្សធម៌អន្តរជាតិ ហើយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅទូទាំងតំបន់ចំនួន ៦ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេសខ្លួន នៅថ្ងៃសុក្រនេះ។

អ្នកយកព័ត៌មាន AFP បានឃើញប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ចុះទស្សនកិច្ចមន្ទីរពេទ្យក្នុងទីក្រុង ណៃពិដោ ជាទីកន្លែងសម្រាប់ព្យាបាលអ្នករងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រវាយប្រហារភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានប្រាប់ AFP នៅមន្ទីរពេទ្យថា យើងចង់ឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំនួនជនរងគ្រោះមិនទាន់លេចចេញនៅឡើយទេ ប៉ុន្តែការពិតដែលថា រដ្ឋាភិបាលយោធាកំពុងអង្វរកររកជំនួយបន្ទាន់ដ៏កម្រលើកដំបូង។ លោក Zaw Min Tun បន្ថែមថា ការបរិច្ចាកឈាម ឥឡូវនេះគឺជារឿងចាំបាច់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនៅទីក្រុង Mandalay, Naypyidaw និង Sagaing។

យោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រការអាសន្នបានចូលជាធរមាននៅក្នុងតំបន់ចំនួន ៦ នៃតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ Sagaing, Mandalay, Magway, ភាគឦសានរដ្ឋ Shan, Naypyidaw និង Bago៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner