បាត់ខ្លួនទាហានអាមេរិកពេលធ្វើសមយុទ្ធនៅលីទុយអានី

បរទេស ៖ ទាហានអាមេរិក ចំនួន៤នាក់ បានបាត់ខ្លួន នៅប្រទេសលីទុយអានី នៃទ្វីបអឺរ៉ុប ក្នុងពេលធ្វើសមយុទ្ធ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើ រហូតមកដល់ថ្ងៃព្រហស្បតិ៍។

យោធាអាមេរិក និងលីទុយអានី បានបន្តប្រតិបត្តិការជួយសង្គ្រោះ ដើម្បីព្យាយាម ស្វែងរកកន្លែងលាក់ខ្លួន របស់ទាហានអាមេរិកបាត់ខ្លួន នៅក្នុងប្រទេស ប្លុកបាល់ទិក មួយនេះ។

រដ្ឋមន្ត្រីការពារជាតិ ប្រទេសលីទុយអានី លោកស្រី Dovile Sakaliene បាននិយាយថា លោកស្រី មិនអាចបញ្ជាក់ច្បាស់បន្ថែមទេ ដោយគ្រាន់តែប្រាប់ថា ទាហានបានស្ថិតនៅក្នុងប្រទេសលីទុយអានី អស់រយៈពេលពីរខែ។ លោកស្រី និយាយថា ស្ថានការណ៍កាន់តែលំបាក ដោយសារបំពង់បង្ហូរឧស្ម័ន ដែលរត់កាត់តំបន់នោះ ខណៈមានមនុស្សរាប់រយនាក់ បាននិងកំពុងធ្វើការ ជាផ្នែក នៃប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ លោកស្រីបាននិយាយថា ពិបាកណាស់ ក្នុងការនិយាយឱ្យច្បាស់ ពីពេលវេលា ដែលត្រូវចំណាយសម្រាប់ការស្វែងរក។

កងទ័ពអាមេរិកបានអះអាងថា ប្រទះឃើញរថពាសដែក M88 Hercules បានលិចក្នុងទឹក នៅក្នុងកន្លែងហ្វឹកហាត់ កាលពីថ្ងៃពុធ។ ប្រទេស លីទុយអានី ដែលជាសមាជិកណាតូ និងសហភាពអឺរ៉ុប ទទួលកងទ័ពអាមេរិក ជាង១,០០០នាក់ ដែលឈរជើង នៅលើមូលដ្ឋានបង្វិល៕

ប្រភពពី AFP ប្រែសម្រួ៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner