លោក Putin បញ្ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់មីស៊ីលលឿនជាងសំលេង Zircon

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ដែលសត្រូវពិបាកទប់ទល់ខ្លាំង។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតី Putin បានចេញក្រឹត្យអនុញ្ញាតឱ្យដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មានឈ្មោះថា Perm ដែលដាក់តាមទីក្រុងមួយនៅតំបន់ Ural។

សារព័ត៌មានរុស្ស៊ីបានដកស្រង់ឯកសារពាក់ព័ន្ធចុះផ្សាយឱ្យដឹងថា នាវា Perm គឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអែរដំបូងគេ ដែលត្រូវបានបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំលេង Zircon ជាលក្ខណៈស្តង់ដារ។

មីស៊ីល Zircon នេះអាចមានសមត្ថភាពហោះបានចម្ងាយ ៩០០ គីឡូម៉ែត្រ ហើយល្បឿនមីស៊ីលនេះគឺលឿនខ្លាំង ដែលធ្វើឱ្យគោលដៅសត្រូវពិបាកការពារខ្លួន។

នាវា Perm គឺជានាវាមុជទឹកទី ៦ ដែលត្រូវបានចាត់ទុកជានាវាមុជទំនើបបំផុតកម្រិត Yasen និង Yasen-M របស់រុស្ស៊ី ដែលត្រូវបានសាងសង់ដោយមូលដ្ឋានផលិតនាវា Sevmash នៅជិតក្រុង Murmansk៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner