បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈម​ដែល​បណ្តាលមកពីគ្រោះរញ្ជួយដីនៅថៃអាច​ទាក់ទង​ផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់

(ភ្នំពេញ)៖ លោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថាន​ឯក​អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្ថិតនៅទីតាំង​អាគារ ដែលកំពុងសាងសង់ហើយត្រូវបានរលំ​ដោយ​សារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងរងចាំព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថៃ។

បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈ​ម​​បណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់ ដើម្បី​គាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយ​អន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ។

សូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា សូមជួយបីបាច់ថែរក្សា បងប្អូនខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃទាំងអស់សូមមានសុខ សុវត្ថិភាពគ្រប់គ្នា និងរួចចាកផុតពីទុក្ខភ័យ​ទាំងឡាយ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី​នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥នេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner