ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង ផ្សព្វផ្សាយ​លទ្ធផល​សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ជូនដល់សមាជិកបក្សភូមិបារាយណ៍លិច

(ព្រៃវែង)៖ ឯកឧត្តម កាន វឌ្ឍនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងព្រៃវែង និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋាននៅសង្កាត់បារាយណ៍ តំណាង ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការបក្សសង្កាត់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម បានលើកឡើងសមិទ្ធផលដែលសម្រេចបាន ក្នុង​ឆ្នាំ២០២៤ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងបន្ត​សម្រេចបាននូវសមិទ្ធផលធំៗថ្មីៗថែមទៀត អង្គសន្និបាតបានដាក់ចេញទិសដៅការងារក្នុងឆ្នាំ២០២៥ ជូនសមាជិក សមាជិកាគណបក្ស ជ្រាប ចំនួន១០ ចំណុចសំខាន់ៗ។

ឯកឧត្តមប្រធាន អង្គប្រជុំ បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះប្រធាន អនុប្រធាន ក្រុមការងារចុះមួលដ្ឋាន​សង្កាត់​បារាយណ៍ គណបក្សសង្កាត់បារាយណ៍ គណបក្ស​ភូមិ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បារាយណ៍ទាំងអស់ ដែលបានខិតខំប្រែង អស់ពីកំ​លាំងកាយចិត្ត និងប្រាជ្ញា ក្នុងការអនុវត្ត តួនាទីភារកិច្ច និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបាន​ជោគជ័យជាបន្តបន្ទាប់ ។

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ និងឯកឧត្តម សង្ឃឹមជឿជាក់ថា រាល់ខ្លឹមសារ សន្និបាត​គណបក្ស​​ប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ ដែល​បានផ្សព្វផ្សាយ និងបានដាក់ចេញ ក្នុងឱកាសនេះ នឹង​សម្រេចបាន លទ្ធផលល្អប្រសើរ តាមការរំពឹងទុក និង​ទទួលបាននូវភាពជឿជាក់ពីប្រជាជន មកលើគណបក្ស​ប្រជាជនកម្ពុជា ក្នុងការដឹកនាំបន្តទៅមុខទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner