ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទា​ទោសដាក់ពន្ធនាគារ

(ភ្នំពេញ)៖ យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖ ជនណាដែលបានធ្វើនាវាចរណ៍​ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព​តាម​បទប្បញ្ញត្តិ ស្តីពីនាវាចរណ៍តម្រូវ បណ្តាលឱ្យអ្នកដទៃបាត់​បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ១២ ០០០ ០០០(ដប់ពីរលាន) រៀល។

អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ពី៨ ០០០ ០០០ (ប្រាំបីលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល ក្នុងករណីណាមួយដូចខាងក្រោម៖

១- គ្មានវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិក ឬវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិកបដ្ឋិលេខដែលតម្រូវឱ្យមាន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

២- បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់។

៣- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេច វេសពីការទទួលខុសត្រូវ។

៤-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់ កុលចាប់ពី០,៤០(សូន្យក្បៀសសែសិប)មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner