ម៉ិកស៊ិករឹបអូសប្រេងចោរកម្ម១០លានលីត្រ

បរទេស៖ រូបភាពចែកចាយចែកចាយ ដោយកងទ័ពជើងទឹកម៉ិកស៊ិក បានបង្ហាញពីអាជ្ញាធររឹបអូសប្រេង ដែលចោរបានលួច កន្លងមក ចំនួន១០លានលីត្រ ពីតំបន់មួយ ក្រោយឆ្លងកាត់ការស៊ើបអង្កេត។

អាជ្ញាធរអះអាងថា ប្រេងម៉ាស៊ូតទាំងនោះ ត្រូវបានរឹបអូស នៅភាគខាងជើង នៃរដ្ឋ Tamaulipas កាលពីពេលថ្មីៗនេះ ហើយត្រូវបានបង្ហាញ កាលពីថ្ងៃចន្ទ។ ឥន្ធនៈទាំងនេះ ត្រូវបានរកឃើញ នៅក្នុងទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនដឹកទំនិញមួយ បន្ទាប់ពីអាជ្ញាធរបានស្ទាក់ចាប់នាវាផ្ទុកសារធាតុបន្ថែមប្រេងរំអិល នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយលេខាធិការដ្ឋានសន្តិសុខសាធារណៈ។

នៅប្រទេសម៉ិកស៊ិក ការជួញដូរឥន្ធនៈ គឺជាសកម្មភាពគួរឲ្យព្រួយបារម្ភខ្លាំងបំផុតមួយ បង្កឡើងដោយក្រុមជួញដូរទំនិញ ដែលជារឿយៗ លួចចេញពីបំពង់បង្ហូរប្រេង របស់ក្រុមហ៊ុនរដ្ឋ Pemex៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner