មីយ៉ាន់ម៉ា៖ យាយនិងចៅស្រី២នាក់អាចរំដោះខ្លួនពីកម្ទេចអគារ

បរទេស ៖ លោកយាយ អាយុ៧៥ឆ្នាំ និងចៅស្រីពីរនាក់ អាចរំដោះខ្លួនចេញពីអគារជាន់ទី៦ ដែលបានបាក់រលំ ក្នុងហេតុការណ៍រញ្ជួយដី នៅមីយ៉ាន់ម៉ា។

កាសែត Skynews បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ជីដូន និងចៅស្រី អាយុ១៣ឆ្នាំ និង១៦ឆ្នាំ បានរង់ចាំក្នុងកម្ទេចថ្ម ជាច្រើនម៉ោង មុនពេលត្រូវបានសង្គ្រោះ។ ឪពុករបស់ក្មេងស្រី ដំបូងឡើយ ជឿថា កូនស្រី និងម្តាយបានស្លាប់ ហើយបានអំពាវនាវរកជំនួយ នៅលើបណ្តាញសង្គម ដើម្បីយកសាកសព របស់ពួកគេ។

ឪពុកបានរៀបរាប់ថា ម្តាយនិងកូនស្រី បានជាប់ នៅជាន់ទី៦ នៃអគារ ក្នុងទីក្រុង Mandalay ដែលពេលនោះ ពួកគេបានរត់ទៅរកជណ្តើរអាសន្ន។ កូនស្រីបានក្រសោបយកទូរស័ព្ទរបស់ពួកគេភ្លាមៗ មុនពេលអគារដួលរលំ។ កូនស្រីម្នាក់ ថតវីដេអូក្នុងទូរស័ព្ទ តេទៅរកលោក បង្ហាញពីទីតាំង និងស្ថានភាព។

នៅទីបំផុត អ្នកជួយសង្គ្រោះបានរកឃើញពួកគេ ហើយបានប្រើញញួរដើម្បីចុះរន្ធតូចមួយ ហុចទឹកឲ្យពួកគេ ហើយកូនស្រី ត្រូវបានប្រាប់ឲ្យព្យាយាម យកដុំថ្មបាំងចេញ ប៉ុន្តែ ថ្មធ្ងន់ពេក ពិបាកទាញ។ យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះ បានប្រើឧបករណ៍សង្គ្រោះ និងបច្ចេកទេស អាចទាញក្មេងស្រីនិង ជីដូន ចេញមកក្រៅ ដោយសុវត្ថិភាព។

បុរសរូបនោះ បានសរសេរថា «ខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះម្តាយខ្ញុំ និងកូនស្រីពីរនាក់ របស់ខ្ញុំ ដែលបានស៊ូទ្រាំនឹងទុក្ខលំបាកនេះ ដោយទឹកចិត្តដ៏រឹងមាំ»៕

ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner