ចិនចង់ដើរតួនាទីស្ថាបនា ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន

មូស្គូ ៖ ចិនបានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីដើរ “តួនាទីស្ថាបនា” ក្នុងការបញ្ចប់ភ្លើងសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែក៏នឹងគាំទ្ររុស្ស៊ីផងដែរ ដើម្បីការពារ “ផលប្រយោជន៍”។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងនេះបន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរូវ នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។

លោក Wang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ថា ចិនបានត្រៀមខ្លួនរួចរាល់ហើយ ដោយគិតគូរពីសេចក្តីប្រាថ្នារបស់ភាគីពាក់ព័ន្ធ ដើម្បីដើរតួនាទីស្ថាបនាក្នុងការដោះស្រាយភ្លើងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រមុខការទូតចិនរូបនេះបន្ថែមថា ចិនក៏នឹងធ្វើការរួមគ្នា ដើម្បីរួមចំណែកថ្មីក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់មនុស្សជាតិផងដែរ។

គួរបញ្ជាក់ថា ចិន និង រុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ យោធា និង សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ចាប់តាំងពីរុស្ស៊ីបានបញ្ជាឱ្យមានការវាយលុកផ្នែកយោធាពេញលេញរបស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner