អូស្រ្តាលីថា ពន្ធលោក ត្រាំ ដាក់លើប្រទេសសម្ព័ន្ធមិត្ត គឺ “មិនមែនជាទង្វើមិត្តភក្តិទេ”
ស៊ីដនី ៖ មេដឹកនាំអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ និយាយថា សង្គ្រាមពន្ធគយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺ “មិនមែនជាទង្វើរបស់មិត្តភក្តិទេ” ហើយបានព្រមានថា វានឹងប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីការប្រកាសដាក់ពន្ធ ១០% របស់លោក Trump ថា ការសម្រេចចិត្តធ្វើបែបនេះ គឺមិនមែនជាទង្វើរបស់មិត្តភក្តិទេ។
លោក Albanese បន្ថែមថា ការងារអាទិភាពអូស្ត្រាលីមួយ ក្នុងចំណោមការងារអាទិភាពចំនួនបួន គឺពឹងផ្អែកលើពាណិជ្ជកម្ម ដូច្នេះអូស្ត្រាលីនឹងមិនដាក់ពន្ធសងសឹកទៅវិញទៅមកទេ ពីព្រោះវានឹងបង្កើនតម្លៃសម្រាប់គ្រួសារអូស្ត្រាលី ជាពិសេសធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះ។
បើតាមមន្ត្រីអូស្ត្រាលី ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយសារតែសង្គ្រាមពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយជនជាតិអាល់បានីបានអះអាងថា ប្រការនេះអាចនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា