កាណាដាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងសង្គ្រាមពន្ធរបស់លោក ត្រាំ

អូតាវ៉ា ៖ មេដឹកនាំកាណាដាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួននឹងប្តេជ្ញាប្រយុទ្ធជាមួយការយកពន្ធហួសហេតុនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយនឹងវិធានការប្រឆាំងតបតវិញ។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានសន្យាថា នឹងធ្វើសកម្មភាពដោយមានគោលបំណង និងដោយកម្លាំង ដើម្បីប្រឆាំងនឹងពន្ធលើរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនឹងនាំយកការគាំទ្រដល់កម្មករដែលរងផលប៉ះពាល់។

លោក Carney បន្តថា នៅក្នុងវិបត្តិមួយ វាជារឿងសំខាន់ក្នុងការរួមគ្នា ហើយវាចាំបាច់ណាស់ ក្នុងការធ្វើសកម្មភាពប្រកបដោយគោលបំណង និងដោយកម្លាំង ខណៈដែលវិស័យយុទ្ធសាស្ត្ររបស់កាណាដាកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏មានសក្តានុពលរបស់អាមេរិក។

នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានសង្កត់ធ្ងន់ថា លោកនឹងពិគ្រោះយោបល់ជាមួយអភិបាលខេត្ត និងដែនដីរបស់កាណាដា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយវិធានការសងសឹកលម្អិត ត្រូវបានរំពឹងថា នឹងត្រូវប្រកាសនៅពេលនោះតែម្តង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក»។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគជាសកលបានរំពឹងថា សង្គ្រាមពាណិជ្ជកម្មដ៏ធំសម្បើមអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner