៥០ប្រទេស សុំចរចាជាមួយលោក Trump

បរទេស ៖ ប្រទេសជាង៥០បានស្វែងរកការចរចារពន្ធ ជាមួយមេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump នេះបើតាមមន្ត្រីសេតវិមាន កាលពីថ្ងៃអាទិត្យ។

ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នៃសេតវិមាន លោក Kevin Hassett បាននិយាយ ក្នុងបទសម្ភាសន៍ ជាមួយ ABC News ថា មានប្រទេសជាង៥០ បានស្វែងរកកិច្ចពិភាក្សា ជាមួយប្រធានាធិបតី Donald Trump ក្នុងការប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើការនាំចេញ ឬ ការតំឡើងពន្ធទំនិញ នាំចេញទៅកាន់សហរដ្ឋអាមេរិក។

បើតាមលោក Kevin Hassett រដ្ឋបាលរបស់លោក Trump នៅតែបន្តទទូចថា ការតំឡើងពន្ធនេះ នឹងមិននាំឱ្យមានការកើនឡើងតម្លៃទំនិញដ៏ធំ នៅក្នុងសហរដ្ឋអាមេរិកទេ។ លោកបាននិយាយថា «ខ្ញុំមិនគិតថាអ្នកនឹងឃើញឥទ្ធិពលធំដល់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក នោះទេ»។

បើតាមរដ្ឋមន្ត្រីរតនាគារអាមេរិក បានឲ្យដឹងដែរថា លោកTrump នឹងសម្រេចចិត្តថា តើអាចនឹងចរចា ជាមួយប្រទេសទាំងនោះ ឬ យ៉ាងណា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner