ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យស្លាប់ពីឡុតកូរ៉េខាងត្បូងម្នាក់

សេអ៊ូល ៖ ជារឿងអកុសល ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យមួយគ្រឿងបានធ្លាក់ កំលុងពេលបំពេញបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Daegu ក្នុងថ្ងៃអាទិត្យ បណ្តាលឲ្យអ្នកបើកយន្តហោះម្នាក់បាត់បង់ជីវិត។

នេះគឺជាការស្លាប់លើកទីពីរហើយរបស់អ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ នៅក្នុងបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង។

បើតាមសារព័ត៌មានយ៉ុនហាប់ ភ្លើងឆេះព្រៃកាលពីថ្ងៃអាទិត្យម្សិលមិញ គឺជាភ្លើងឆេះព្រៃដាច់ដោយឡែកពីភ្លើងឆេះព្រៃនៅក្នុងខែមីនា ត្រូវបានពន្លត់ទាំងស្រុង។

ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានជួបប្រទះភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងកំណត់ត្រាកាលពីខែមុន ដែលបានសម្លាប់មនុស្សចំនួន ៣០ នាក់ និងបានដុតបំផ្លាញព្រៃឈើជាង ៤៨.០០០ ហិចតា នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។

ភ្លើងឆេះព្រៃនេះ បង្កឡើងពីខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួតខ្លាំង ដោយតំបន់នេះមានភ្លៀងធ្លាក់ក្រោមមធ្យមរយៈពេលជាច្រើនខែ បន្ទាប់ពីឆ្នាំក្តៅបំផុតក្នុងកំណត់ត្រារបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៤៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner