ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី អញ្ជើញជាអធិបតីក្នុង ជំនួប​ធុរកិច្ច​រវាងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យា ម្ចាស់​អាជី​វកម្ម និងធនាគារឡាវ នៅក្នុងព្រឹត្តិការណ៍ Lao Digital Week 2025

(ប្រទេសឡាវ)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃស​ណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបធុរកិច្ចរវាង​ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា ជាមួយក្រុមហ៊ុននានា របស់ឡាវ (Cambodia Tech and Startup Showcase Session) នៅក្នុងព្រឹត្តិការណ៍ Lao Digital Week 2025 ដោយមានការ​ចូលរួមពី ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ ក្រុមហ៊ុនបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម និងធនាគារ ប្រមាណ ១២០នាក់។

កម្មវិធី Cambodia Tech and Startup Showcase Session នេះ សហការរៀបចំដោយ ក.ប.ទ. ក្រសួងបច្ចេកវិទ្យានិងគមនា​គមន៍​ឡាវ និងស្ថានទូតកម្ពុជាប្រចាំប្រទេស ដើម្បីផ្តល់ឱកាស​ដល់ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជារួមមាន៖ Vireak Buntham (VET Digital), VTENH, CheckInMe, PillTech, DelightTech, Morakot Technology បានធ្វើបទបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថល ទៅកាន់ក្រុមហ៊ុននានារបស់ឡាវ ក្នុងវិស័យ​ពា​ណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិច ដឹកជញ្ជូន ហិរញ្ញវត្ថុនិងធនាគារ សុខាភិបាល -ល-។ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទំនាក់ទំនងភាពជាដៃគូរធុរកិច្ចឌីជីថលរវាងវិស័យឯកជនប្រទេសទាំង២ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចទៅវិញ​ទៅ​មក លើកកម្ពស់កិច្ចសហការ សំដៅលើកទឹកចិត្តដល់ការចូលរួម​របស់​វិស័យឯកជននិងដៃគូក្នុងការធ្វើបរិវត្តកម្មឌីជីថល​ប្រកប​ដោយប្រសិទ្ធភាព៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner