រញ្ជួយដីនៅភាគខាងជើងប្រទេសថៃ ព្រឹកមិញ

បរទេស ៖ នៅព្រឹកថ្ងៃចន្ទនេះ ភាគខាងជើងប្រទេសថៃ បានរងការរញ្ជួយដី ជាបន្តបន្ទាប់ សរុបចំនួន ១៤លើក ដោយកម្រិតខ្លាំងបំផុត គឺ៣.៨ រិចទ័រ នៅក្នុងស្រុក Pai Mae Hong Son នេះបើតាមកាសែតថៃ The Nation។

បើតាមប្រភពដដែល អ្នកស្រុកបានរាយការណ៍ថា ពួកគេមានអារម្មណ៍ ពីការរញ្ជួយដីទាំងនេះ។ យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីថៃ បានឲ្យដឹងថា ការរញ្ជួយចុងក្រោយបំផុត គឺបានកើតឡើង នៅម៉ោង ៦និង៣៧នាទីព្រឹក ថ្ងៃទី៧ ខែមេសានេះ ក្នុងកម្រិត ១,៧រ៉ិចទ័រ។ ចំណុចកណ្តាល នៃការរញ្ជួយ គឺស្ថិតនៅក្នុងឃុំ Thung Yao នៃស្រុក Pai ក្នុងជម្រៅ ២ គីឡូម៉ែត្រ។

ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលថៃជួបរញ្ជួយដី រាលដាលពីប្រទេសមីយ៉ាន់ម៉ា បាក់រលំអគារស្លាប់ និងបាត់ខ្លួនមនុស្ស ជាច្រើននាក់ នៅក្រុងបាងកក កាលពីចុងខែមីនា៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner