ឯកឧត្តម ឌិត ទីណា ៖ នយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំណេញសម្រាប់កសិករ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំណេញសម្រាប់កសិករ ការលើកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន«មានហូប មានបាន មានប្រើ និងមានរហូត»។ ឯកឧត្តមរដ្ឋមន្រ្តី មមានការរំពឹងខ្ពស់ពីការចូលរួមជាជីវភាពនៃប្រព័ន្ធតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរើន អភិវឌ្ឍន៍គ្រប់អនុវិស័យ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសនទដូចនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមពិធីនាពេលនេះ សំដៅពិនិត្យស្វែងយល់ស៊ីជម្រៅស្គាល់ពីចំណុចខ្លាំង និងចំនុចខ្សោយនៃវិស័យកសិកម្មកម្ពុជា និងដាក់ផែនការរួម ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្កើនការវិនិយោគ ទាក់ទាញវិនិយោគិនទាំងនៅថ្នាក់តំបន់ និងសកលលោក។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះ៕
ក្រសួងកសិកម្ម





