នាយករដ្ឋមន្ត្រីជប៉ុនទូរស័ព្ទទៅលោកត្រាំចរចារឿងពន្ធ
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា មានការយល់ព្រម ក្នុងការពិភាក្សាបន្ថែមទៀត អំពីរឿងតំឡើងពន្ធរបស់អាមេរិក អំឡុងការហៅទូរស័ព្ទ ជាមួយលោក Trump។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានធ្វើការសន្ទនា ជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះ ពួកលោកបានយល់ព្រម លើការពិភាក្សាបន្ថែមទៀត អំពីពន្ធចុងក្រោយ របស់សហរដ្ឋអាមេរិក។
លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតី Trump បានបង្ហាញការយល់ដឹងដ៏ស្មោះត្រង់របស់គាត់ អំពីស្ថានភាពបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។ ដោយផ្អែកលើការផ្លាស់ប្តូរថ្ងៃនេះ… ភាគីទាំងពីរបានសម្រេចចិត្ត ចាត់តាំងសមាជិកគណៈរដ្ឋមន្ត្រីឱ្យទទួលបន្ទុក និងបន្តការពិភាក្សា»។
ជាមួយគ្នានេះ លោក ត្រាំ និយាយដែរថា លោកពិតជាបាននិយាយ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន អំពីការចរចាពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោក ‘បាននិយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុន’ ដោយនិយាយថា ជប៉ុនបានចាត់ទុកសហរដ្ឋអាមេរិក ពិតជាចាញ់ប្រៀបគេខ្លាំង លើពាណិជ្ជកម្ម នេះបើតាមការបង្ហោះ នៅលើវេទិកាសង្គម Truth Social៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
