ភ្នំភ្លើងហ្វីលីពីនព្រួសផេះ៤ពាន់ម៉ែត្រទៅលើមេឃ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ ភ្នំភ្លើង Kanlaon នៅប្រទេសហ្វីលីពីន បានព្រួសផេះ កម្ពស់៤ គីឡូម៉ែត្រ ទៅក្នុងបរិយាសអាកាស កាលពីថ្ងៃអង្គារ។
ភ្នំភ្លើង Kanlaon ស្ថិតនៅភាគកណ្តាល ប្រទេសហ្វីលីពីន បានផ្ទុះឡើង ដោយបានបញ្ចេញផេះ កម្ពស់ ៤,០០០ម៉ែត្រ ឬ ២.៥ ម៉ាយ ទៅលើមេឃ និងជំរុញឱ្យមានការអំពាវនាវ ឱ្យលុបចោលសាលារៀន នៅក្នុងតំបន់។
វិទ្យាស្ថាន ភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ភ្នំភ្លើងនេះ «កំពុងបង្កើតជាដុំផេះឃើញច្បាស់ ដែលរសាត់ ទៅភាគនិរតី»។ តំបន់ជុំវិញភ្នំភ្លើង នៅលើកោះ Negros នៅតែស្ថិតក្រោមការបញ្ជាជម្លៀស នៅពេលដែលការផ្ទុះ កាលពីថ្ងៃអង្គារ បានកើតឡើង។
គួររម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៤ អ្នកស្រុកជិតៗ រាប់រយនាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើងបានបញ្ចេញឧស្ម័ន ដែលបង្កគ្រោះថ្នាក់រាប់ពាន់តោន ក្នុងមួយថ្ងៃ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ