រដ្ឋបាលខេត្តសៀមរាប បំផ្លាញបំពង់ស៊ីម៉ាំង និងភ្លើងហ្វា ខុសបច្ចេកទេស ជាង៣០០ដើម

សៀមរាប​៖សមត្ថកិច្ចនៃរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមេសា បានកិន​បំផ្លាញបំពង់ស៊ីម៉ាំង និងឧបករណ៍ហ្វា​កែច្នៃ​ខុសបច្ចេកទេស​ជាង ៣០០ដើម ដែលបានដកហូតចេញពីយានយន្តកាលពីពេលកន្លងទៅការចូលរួម​ពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ។

ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ឧបករណ៍ដែលត្រូវបានបំផ្លាញនេះ ជា​លទ្ធផល​នៃការបង្ក្រាបរយៈពេលមួយ​ឆ្នាំកន្លងមក ។បំពង់ស៊ីម៉ាំង និងភ្លើងហ្វា ដែលមានការកែច្នៃខុសបច្ចេកទេស បាន​បំពាក់​លើយានយន្តជាច្រើនគ្រឿង។ ការបំពាក់ខុសបច្ចេកទេសនេះ​បានបង្ក​ឱ្យ​មាន​សំឡេងរំខាន និងប៉ះពាល់ដល់​សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​។

លោកស្នងការបន្តថា ឧបករណ៍ខុសបច្ចេកទេសត្រូវបានដកហូតពី១៣ ក្រុង​ស្រុក។ក្រោយការបង្រ្កាបជាបន្តបន្ទាប់ សកម្មភាពកែច្នៃខុសបច្ចេក​ទេស និងបំពាក់លើយានយន្តបានថយចុះគួរកត់សម្គាល់៕ ដោយ៖​ប៊ុន​រដ្ឋា

ads banner