អ្នកបាងកកបង្ហាញស្នាមប្រេះនៅលើជញ្ជាំងផ្ទះ

បរទេស ៖ អ្នករស់នៅទីក្រុងបាងកក ប្រទេសថៃ បានបង្ហាញពីស្នាមប្រេះនៅលើជញ្ជាំងផ្ទះ ខណៈដែលពួកគេ
ការភ័យខ្លាច និងការថប់បារម្ភ ពីការរញ្ជួយដី ក្រោយកើតហេតុបាក់អគារ ស្លាប់មនុស្ស ។

លោក Phatsakon Kaewkla អង្គុយយ៉ាងព្រឺព្រួច នៅក្នុងផ្ទះល្វែងជាន់ទី២២ នៅបាងកក ដែលមានស្នាមប្រេះវែងៗ នៅលើជញ្ជាំង។ ដោយមានអារម្មណ៍ថា គ្មានសុវត្ថិភាព នៅក្នុងអគារ បុរសអាយុ២៣ឆ្នាំ រូបនេះ បានសម្រេចចិត្ត នៅឱ្យឆ្ងាយ រយៈពេលពីរថ្ងៃ រហូតដល់អ្នកជំនាញ ពន្យល់ប្រាប់ពីស្ថានភាពអគារ។ អ្នកសម្របសម្រួលផ្នែកលក់ រូបនេះ កំពុងស្វែងរកលំនៅដ្ឋាន ដែលមានសុវត្ថិភាពជាងនេះ បន្ទាប់ពីថៃមានការរញ្ជួយអគារមួយចំនួន រាលដាល ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា។

អ្នកប្រឹក្សាអចលនទ្រព្យ ឈ្មោះ Owen Zhu បានប្រាប់ AFP ថា ផលប៉ះពាល់លើវិស័យអចលនទ្រព្យ គឺ មានទំហំធំ។ លោកនិយាយថា “មនុស្សហាក់ដូចជា បានដឹងថា ការរស់នៅក្នុងអគារខ្ពស់ៗ អាចប្រឈមនឹងហានិភ័យខ្ពស់ នៅពេលនិយាយអំពីភាពធន់នឹងការរញ្ជួយដី បើប្រៀបធៀបទៅនឹងសំណង់ ពីរជាន់ ឬ អគារទាប”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner