កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តសកម្មភាពដូចភ្លៀងរលឹម​ចុះ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់នៅក្នុងដែនបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពរាយការណ៍​អំពី​លទ្ធផល នៃកិច្ចសហការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ទី០៨ ខែមេសាឆ្នាំ​២០២៥ កម្លាំងតំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ យោធភូមិ​ភាគ​ទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុប​ចំនួន ១០៣នាក់  កាណូតបាឡាស្មាច់ ២២គ្រឿង ប្រើប្រាស់សាំង ៥៧០លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង,ភូមិសេះស្លាប់,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
 
ក្នុងប្រតិបត្តិការប្រាប់បទល្មើសនេសាទរបាំងស្បៃមុងនិងសម្រាកបានបំផ្លាញចោលចំនួន ០៦ទីតាំង សាច់ឡុក ចំនួន ៦ឡុក=៧០០ម៉ែត្រ របាំងស្បៃមុងចំនួន ២៤០ម៉ែត្រ.​ចម្រឹង ១៦០ដើម -អប់រំប្រជា​ពលរដ្ឋ ០៥នាក់.ធ្វើកិច្ច​សន្យាបញ្ឈប់ប្រព្រឹត្ត​បទល្មើសនេសាទ ២
នាក់.ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ៦៧កន្លែង។

ពាក់ព័ន្ធបង្ក្រាបបទល្មើសនេសាទខាងលើនេះ​មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបាន ដឹកនាំកម្លាំងមុនចេញ​ប្រតិ​បត្តិ​ការបង្ក្រាប បានធ្វើការអប់រំ ដល់ នាយ-ពលទាហាន ឲ្យយល់​នៅភារកិច្ចរបស់ខ្លួនក្នុងពេល ចុះ បង្ក្រាប ល្មើសនេសាទ គឺកង​កម្លាំងទាំងអស់ ត្រូវតែបំផ្លាញចោលឧបករណ៍នេសាទខុស
ច្បាប់តែប៉ុណ្ណោះ និងត្រូវមានវិន័យនិងក្រមសីលធម៌របស់កងទ័ព​ក្នុងការអនុវត្តភារកិច្ចបទបញ្ជារក្សាសាមគ្គីភាពរវាងអង្គភាពមួយ ទៅអង្គភាពមួយនិង ហាមដាច់ខាត មិនឲ្យទទួលសំណូក ពីប្រជានេសាទ ដែលប្រព្រឹត្តបទល្មើសនោះឡើយ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner