ឯកឧត្តមអភិសន្តិបណ្ឌិត និងអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់​គ្នា​អំពីទំនាក់ទំនងទ្វេភាគី

(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ​ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុ​ដើម្បីប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាស​ទទួលជួបពិភាក្សាជាមួយឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមក​កាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។

ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានផ្តល់កិច្ចសហការ​ជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការស្វាគមន៍ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំង​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី។

ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង​មហា​ផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាព​ល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner