ស្លាប់ជាង១៨០នាក់ បាក់ដំបូលក្លឹបរាត្រីដូមីនីក

បរទេស ៖ ចំនួនមនុស្សស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រីនៅប្រទេសដូមីនីក បណ្តាលឲ្យស្លាប់មនុស្ស កើនដល់១៨៤នាក់ និង របួសជាង៥០០នាក់ គិតត្រឹមថ្ងៃពុធ។

ក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ការស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោយការបាក់រលំ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ជាគ្រោះមហន្តរាយ ដ៏អាក្រក់បំផុត របស់ប្រទេសនៃតំបន់ការាបៀន មួយនេះ ជាការមិនធ្លាប់មាន ក្នុងរយៈពេល ជាច្រើនទសវត្សរ៍។

សាច់ញាតិ របស់អ្នកបាត់ខ្លួន នៅតែរង់ចាំយ៉ាងអស់សង្ឃឹម សម្រាប់ព័ត៌មានអំពីមនុស្សជាទីស្រលាញ់ នៅខាងក្រៅក្លឹប, នៅឯមន្ទីរពេទ្យ និង នៅកន្លែងបញ្ចុះសព ក្នុងតំបន់។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សអាចមានដល់១,០០០នាក់ ស្ថិតក្នុងក្លឹប ពេលកើតហេតុ ខណៈដែលក្លឹបនេះ អាចផ្ទុកមនុស្ស បាន១,៧០០នាក់។

ប្រធានាធិបតី Luis Abinader ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ៣ថ្ងៃ ខណៈមូលហេតុ ស្ថិតក្នុងការស៊ើបអង្កេត។ វីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញ ពីក្លឹបនោះ ស្រាប់តែធ្លាក់ចូលទៅក្នុងភាពងងឹតភ្លាមៗ ពេលអ្នកចម្រៀងល្បីឈ្មោះម្នាក់ ឡើងច្រៀង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner