នាវាយោធាអាមេរិកជិះកាត់ព្រែកប៉ាណាម៉ាលែងបង់ថ្លៃ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា នាវាយោធាអាមេរិក នឹងត្រូវឆ្លងកាត់ ព្រែកជីកប៉ាណាម៉ា របស់ប្រទេសប៉ាណាម៉ា ដោយមិនគិតថ្លៃ ជាលើកដំបូង។

លោករដ្ឋមន្ត្រី Pete Hegseth បាននិយាយ ក្នុងពេលធ្វើទស្សនកិច្ច នៅប្រទេសប៉ាណាម៉ា កាលពីពុធថា «សហរដ្ឋអាមេរិក និងប៉ាណាម៉ា បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការឆ្លងកាត់ “ដំបូង និងឥតគិតថ្លៃ” សម្រាប់នាវាយោធា របស់ប្រទេសទាំងពីរ នៅក្នុងព្រែកជីកនេះ»។

លោក Hegseth បានថ្លែង ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីសន្តិសុខ ប្រទេសប៉ាណាម៉ា លោក Frank Abrego ថា «ឥតគិតថ្លៃ សម្រាប់នាវាអាមេរិក និងប៉ាណាម៉ា នាវាយោធា និងនាវាដឹកជំនួយ»។

សហរដ្ឋអាមេរិក បានសាងសង់ព្រែកជីក ដែលមានអាយុកាលជាងមួយសតវត្ស រកចំណូលពាន់លានដុល្លារ មួយនេះ ហើយបានប្រគល់វា ទៅឱ្យប្រទេស ប៉ាណាម៉ា ស្ថិតក្នុងតំបន់អាស៊ីកណ្តាលមួយនេះ ក្នុងឆ្នាំ១៩៩៩។

លោក Hegseth គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទី២ ដែលធ្វើទស្សនកិច្ច នៅប៉ាណាម៉ា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែង កាលពីខែមករា ដោយប្តេជ្ញាថា នឹង “យកមកវិញ” នូវព្រែកជីក មួយនេះ។ មន្ត្រីជាន់ខ្ពស់ដំបូង របស់លោកTrump ដែលទៅទីនោះ គឺរដ្ឋមន្ត្រីការបរទេសអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner