ត្រាំព្រមានអ៊ីរ៉ង់ថា «អ្នកគ្មានពេលច្រើនទេ»

បរទេស ៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានព្រមានថា អ៊ីរ៉ង់គ្មានពេលច្រើនទេ ដោយអះអាងថា មិនមានពេលវេលាច្រើនសម្រាប់បង្កើតកិច្ចព្រមព្រៀងអ៊ីរ៉ង់ តែ ការប្រើកម្លាំងយោធា អាចកើតមាន។

លោក Trump និយាយប្រាប់អ្នកសារព័ត៌មាន នៅការិយាល័យរបស់លោកថា សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ពិតជាអាចទៅរួច។ ប្រធានាធិបតីអាមេរិក រូបនេះ និយាយថា សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់គឺ “ពិតជា” អាចធ្វើទៅបាន ប្រសិនបើការពិភាក្សា បរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀង ដោយលោកបន្ថែមថា “មិនមានពេលច្រើនទេ” ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងធ្វើការចរចា នៅថ្ងៃសៅរ៍នេះ ក្នុងប្រទេសអូម៉ង់ ខណៈដែលរដ្ឋបាល Trump បានបន្តព្យាយាមគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ ដែលគេជឿថា គំរាមកំហែង ហើយនឹងមានគ្រោះថ្នាក់ដ៏ធំ ប្រសិនបើភាគីទាំងពីរបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។

លោក ប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធទៀតថា «អ៊ីស្រាអែលច្បាស់ជានឹងចូលរួមយ៉ាងច្រើន ក្នុងរឿងនេះ យើងធ្វើអ្វី ដែលយើងចង់ធ្វើ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner