រុស្ស៊ី-អាមេរិក ដោះដូរអ្នកទោសលើកទី២

បរទេស៖ រុស្ស៊ីបានបន្តដោះដូរអ្នកទោសជាមួយអាមេរិក ក្នុងនោះ រូបភាពទូរទស្សន៍រដ្ឋ របស់រុស្ស៊ី ត្រូវបានអះអាងថា បានបង្ហាញពីការផ្លាស់ប្តូរអ្នកទោស រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ជាលើកទី២ នាពេលថ្មីៗនេះ។

រូបភាពដែលផ្សាយ ដោយទូរទស្សន៍រដ្ឋរុស្ស៊ី ត្រូវបានគេចោទប្រកាន់ថា បង្ហាញពីការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ សេវាសន្តិសុខ FSB របស់រុស្ស៊ី បាននិយាយថា ឈ្មោះ Arthur Petrov ដែលត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិកពីបទរំលោភលើការគ្រប់គ្រងការនាំចេញ ត្រូវបានដោះលែង ជាថ្នូរនឹងអ្នករាំរបាំ បាឡេ ឈ្មោះ Ksenia Karelina ។

ការដោះដូរអ្នកទោសនេះ គឺជាលើកទី២ហើយ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង កាលពីខែមករា ហើយលោក Trump បានអំពាវនាវឱ្យមានទំនាក់ទំនងល្អវិញ ជាមួយរុស្ស៊ី។

យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឬ ទីតាំង កាលបរិច្ឆេទ និងខ្លឹមសារនៃរូបភាពទាំងនេះ ដោយឯករាជ្យបានទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner