ជនជាតិភាគតិចប្រេស៊ីល ៨ពាន់នាក់ ដើរក្បួនការពារដីទុកបន្តពូជ
បរទេស ៖ ជនជាតិដើមភាគតិច ប្រហែល៨,០០០នាក់ បានមកជួបជុំគ្នា ដង្ហែជាក្បួន ការពារទឹកដី ដោយទាមទារឲ្យរដ្ឋ អភិរក្សតំបន់រស់នៅ សម្រាប់ការបន្តពូជ របស់ពួកគេ។
ជាមួយនឹងកិច្ចពិភាក្សាស្តីពីអាកាសធាតុ លើកដំបូង របស់អង្គការសហប្រជាជាតិ នៅតំបន់ Amazon កាន់តែខិតជិតមកដល់ ជនជាតិដើមភាគតិច រាប់ពាន់នាក់ បានដើរដង្ហែរក្បួន កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៊ីល ដោយទាមទារឱ្យរដ្ឋ ធានានិងពង្រីកសិទ្ធិរបស់ពួកគេ ចំពោះដីប្រពៃណី ដែលជាផ្នែក នៃដំណោះស្រាយ ចំពោះវិបត្តិអាកាសធាតុ របស់ពិភពលោក។
ពួកគេបានរំលេចសារ ដូចជា «សិទ្ធិដីធ្លី ស្មើនឹងសកម្មភាពអាកាសធាតុ»។ សកម្មជន Luene Karipuna មកពីរដ្ឋ Amazonian បាននិយាយថា «ទឹកដីជនជាតិដើមភាគតិច គឺជាតំបន់ ដែលត្រូវបានអភិរក្សបំផុត និងរួមចំណែក ក្នុងការបន្ថយវិបត្តិអាកាសធាតុ ដែលយើងកំពុងប្រឈមមុខ។ ប៉ុន្តែ ពួកគេក៏ជាប្រទេសដំបូងគេ ដែលរងផលប៉ះពាល់ ផងដែរ»។
ប្រភពបន្តទៀតថា «យើងមានអារម្មណ៍ថា ទឹកដីរបស់យើងបានបាត់បង់ ដំណាំដំឡូងមី ទាំងស្រុង ជាអាហារចម្បងរបស់យើង ក្នុងសហគមន៍របស់យើង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
