អាមេរិក សុំដាក់មូលដ្ឋានទ័ពនៅប្រទេសប៉ាណាម៉ា
បរទេស ៖ ប្រធានាធិបតី នៃប្រទេសប៉ាណាម៉ា បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើសុំឲ្យមាន មូលដ្ឋានយោធាដាក់ទ័ព ក្នុងប្រទេសរបស់លោក។
ប្រធានាធិបតី នៃប្រទេសប៉ាណាម៉ា លោក Jose Raul Mulino បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកបានច្រានចោលសំណើ របស់សហរដ្ឋអាមេរិក ក្នុងការរួមបញ្ចូលលក្ខខណ្ឌដូចជា “មូលដ្ឋានយោធា” និង “ការផ្តាច់ទឹកដី” នៅក្នុងកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគី ដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth ទៅកាន់ប្រទេសប៉ាណាម៉ា នាពេលថ្មីៗនេះ។
លោក Jose Raul Mulino បាននិយាយថា «យើងបានដកចេញនូវគោលគំនិតនៃវត្តមានយោធាអចិន្ត្រៃយ៍ មូលដ្ឋានយោធា និងការប្រគល់ទឹកដីចេញ ពីព្រោះ វាមិនអាចទទួលយកបាន»។
សហរដ្ឋអាមេរិកបានសាងសង់ព្រែកជីក ដែលមានអាយុកាល ជាងមួយសតវត្ស រកចំណូលពាន់លានដុល្លារ មួយនេះ ហើយបានប្រគល់វា ទៅឱ្យប្រទេស ប៉ាណាម៉ា ស្ថិតក្នុងតំបន់ អាស៊ីកណ្តាល មួយនេះ ក្នុងឆ្នាំ១៩៩៩៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
