ជំនួបអ៊ីរ៉ង់-អាមេរិកស្និទ្ធស្នាលគ្នាខ្លាំង

បរទេស ៖ ភាគីអ៊ីរ៉ង់ និងអាមេរិក មានភាពជិតស្និទ្ធនឹងគ្នាជាខ្លាំង ក្នុងការយល់ព្រមលើខ្លឹមសារ នៃកិច្ចពិភាក្សា នេះបើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប្រាប់ឲ្យដឹង ក្រោយជំនួបនៅប្រទេសអូម៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយ កាលពីថ្ងៃសៅរ៍ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មានភាពស្និទ្ធស្នាលខ្លាំង នឹងកិច្ចព្រមព្រៀង លើខ្លឹមសារនៃការចរចា នាពេលអនាគត ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់។

លោក Abbas Araghchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ខ្ញុំគិតថា យើងបានខិតមកជិត ដល់មូលដ្ឋានមួយ សម្រាប់ការចរចា»។ លោកបន្តថា «នៅកិច្ចប្រជុំ លើកក្រោយរបស់យើង ប្រសិនបើយើងអាចបញ្ចប់មូលដ្ឋាននោះបាន យើងនឹង ដំណើរការបានមួយផ្នែកធំហើយ»។

ពុំទាន់មានការលើកឡើង ពីភាគីអាមេរិកទេ ជុំវិញលទ្ធផលជួបគ្នានេះ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ប៉ុន្តែ គ្រាន់តែដឹងថា ជាការជួបចរចា រយៈពេលខ្លីមួយ។ ជាការកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅមុនកិច្ចពិភាក្សាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរនោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner